កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះនៅខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាពេលថ្មីៗនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយការបាក់ច្រាំងទន្លេ ផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុត សរុបចំនួន ៨៦០គ្រួសារ មកពី ២៥០ភូមិ ៣៤ឃុំ ក្នុងស្រុកចំនួន៥ (ស្រុកក្រូចឆ្មារ, ស្រុកត្បូងឃ្មុំ, ស្រុកមេមត់, ស្រុកពញាក្រែក និងស្រុកតំបែរ)។
សូមទស្សនាព័ត៌មានពិស្ដារ៖



