អនុប្រធានទី១ព្រឹទ្ធសភា ចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2025 ក+ ក-

នារសៀលថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់កងពលតូចអន្តររាគមន៍លេខ៨ និងទីបញ្ជាការអន្តរាគមន៍ទួល៩៥នៅក្នុងបរិវេណសាលាខេត្តសៀមរាប និងបានចុះសាកសួរសុខទុក្ខ វីរយុទ្ធជនរងរបួសចំនួន ៣0នាក់ ក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K9mXVt4Zj2w