ឯកឧត្តម មាស សាវ៉ន ណែនាំឱ្យបង្កើនសមត្ថភាពបណ្តុះបណ្តាលនាយទាហាន នាយទាហានរង ពលទាហាន

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៥ របស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេស នៅនាយកដ្ឋានកិច្ចការយោធាស៊ីវិល ក្រសួងការពារជាតិ នាព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ នាយឧត្តមឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការសិក្សារបស់សាលា ក្នុងឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ នេះ។ ឯកឧត្តម បានបញ្ជាក់ថា សាលាពិតជាបានផ្តល់នូវឱកាសយ៉ាងសំខាន់សម្រាប់យោធិនម្នាក់ៗទទួលបានចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកទៅប្រើប្រាស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព និងជាឧត្តម ប្រយោជន៍របស់ប្រជាជាតិទាំងមូល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-DPaSn6NBWA


