ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខជនភៀសសឹកនៅភូមិព្រៃចាន់និងភូមិជោគជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2025 ក+ ក-

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំ និងដោះស្រាយជម្លោះព្រំដែន។ ការលើកទឹកចិត្តដូច្នេះធ្វើឡើងក្នុងឱកាសដឹកនាំ សមាជិកានៃសមាគមនារីខេត្តចុះជួបសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រមាណ៧៦១ គ្រួសារ ដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹក ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមទស្សនាព័ត៌មានពិស្ដារ៖