ពលរដ្ឋមានបណ្ណសមធម៌ដែលបានភៀសសឹកអាចបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបានធម្មតា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2025 ក+ ក-

នៅល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥, ក្នុងដំណើរអង្កេត និងវាយតម្លៃស្ថានភាពរស់នៅរបស់ពលរដ្ឋដែលបានភៀសសឹកពីតំបន់ដែលរងការឈ្លានពានពីសៀម, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានជូនដំណឹងដល់ពលរដ្ឋដែលកំពុងស្នាក់នៅតំបន់មានសុវត្តិភាពនៅក្នុងខេត្តសៀមរាបថា ទោះបីជាពលរដ្ឋបានចំណាក់ស្រុកពីតំបន់មួយទៅតំបន់មួយ ក៏ពិតមែន, ក៏ប៉ុន្តែពួកគាត់នៅតែទទួលបានការគាំពារពីរាជរដ្ឋាភិបាល ជាពិសេសពលរដ្ឋដែលមានស្ថានភាពក្រីក្រ និងមានបណ្ណសមធម៌ និងនៅតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែជាធម្មតានៅតាមគ្រប់បញ្ជរវីងនៅទូទាំងប្រទេស នៅរៀងរាល់ចុងខែនីមួយៗ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IIZ1qjGIfMY