កេរ្ដិ៍ឈ្មោះកម្ពុជា នៅពេលនេះគឺការដោះនិងកម្ទេចគ្រាប់មីនមិនមែនដាក់មីនថ្មីនោះទេ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាបានដោះមីននិងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាសំណល់ពីសង្គ្រាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ ការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល គឺឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃ ជុំវិញហេតុការណ៍ទាហានថៃជាន់មីនផ្ទុះរងរបួសនៅតំបន់ប្រាសាទតាមាន់ធំកាលពីម្សិលមិញ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្ដិភាពនៅក្នុងពិភពលោក និងចូលរួមដោះមីនក្នុងបណ្ដាប្រទេសជាច្រើនក្រោមឆត្រអង្គការសហប្រជាជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Oi7CeIXewM


