ជប៉ុនផ្ដល់កម្ចីសម្រាប់ការអនុវត្តគម្រោងទឹកស្អាតនិងគម្រោងអគ្គិសនីដល់កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2025 ក+ ក-

រដ្ឋាភិបាលជប៉ុនបានផ្ដល់កម្ចីក្នុងទំហំទឹកប្រាក់ ជិត៣០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការអនុវត្តគម្រោងចំនួនពីរ គឺគម្រោងទឹកស្អាត និងគម្រោងអគ្គិសនី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស នាព្រឹកថ្ងៃទី៨ ខែតុលា ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក UENO Atsushi ឯកអគ្គរាជជប៉ុនប្រចាំកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/832neOBWRCo