កម្ពុជា-បួគីណាហ្វាសូ ពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការបី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2025 ក+ ក-

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានស្វាគមន៍ចំពោះការលើកឡើងរបស់ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីគឺ សេដ្ឋកិច្ច ផ្នែកធនធានរ៉ែ ប្រតិបត្តិការផ្នែកយោធាលើការដោះមីន តែយ៉ាងណាសម្ដេចតេជោ បានបញ្ជាក់ថា ភាគីទាំងពីរ គួរតែបង្កើតឲ្យមានកិច្ចព្រមព្រៀងឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់។ ការលើកឡើងបែបនេះនាឱកាស ដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួបនិងប្រគល់សារតាំងព្រឹកថ្ងៃ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W0j-UJuRN54