វេទិកាពិភាក្សាយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2025 ក+ ក-

‎ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត កំពង់ស្ពឺ បានរៀបចំ វេទិការពិភាក្សាយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី ក្រោមអធិបតីភាពលោកជំទាវ ចន យឿន សមាជិកាក្រុមប្រឹក្សាខេត្តជាប្រធាន គ.ក.ស.ក ខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBVថ្នាក់ខេត្ត និងលោកស្រី គា សុភូ អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ព្រះរាជអាជ្ញារង ចៅក្រមនៃសាលាដំបូងខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ លោក លោកស្រី អភិបាលរងក្រុង/ស្រុកទាំង៩ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សា បងប្អូនជនមានពិការភាព សមាជិក សមាជិកាសរុបប្រមាណជា ៣០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលាប្រជុំសាលាខេត្តកំពង់ស្ពឺ។

សូមទស្សនាព័ត៌មានពិស្ដារ៖