CMAC និង APOPO ចុះកិច្ចសហការលើគម្រោងសមាហរណកម្មកណ្តុរហិតមីននិងសុនខស្រាវជ្រាវ
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ បានចុះហត្ថលេខាលើ MoU រវាងអង្គភាព CMAC និងអង្គការ APOPO ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន ២៨១.៤៩០,៣៥ ដុល្លាអាម៉េរិក សម្រាប់រយៈពេល ១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោស សម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។
សូមទស្សនាព័ត៌មានពិស្ដារ៖


