កាកបាទក្រហមកម្ពុជា នាំយកស្បៀងអាហារនិងថវិកាឧបត្ថម្ភដល់អង្គការសង្គ្រោះជនអស់សង្ឃឹមជាលើកទី២៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2026 ក+ ក-

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានចាត់សហការីនៃកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង ចុះមកសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវអំណោយមនុស្សធម៌ជាលើកទី២៦ រួមមានស្បៀងអាហារ និងថវិកាចំនួន ១០លានរៀល ព្រមទាំងរៀបចំនំបញ្ចុកឆ្ងុយឆ្ងាញ់មួយពេល ជូនដល់បុគ្គលិក កុមារកំព្រា គ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹង ចំនួន ៣៤៣នាក់ ដែលរស់នៅក្រោមដំបូលនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមទស្សនាព័ត៌មានពិស្ដារ៖