រដ្ឋបាលខេត្តបន្ទាយមានជ័យសហការជាមួយក្រុមហ៊ុន GANZBERG លែងមេពូជត្រីនិងកូនត្រី ចូលស្ទឹងសិរីសោភ័ណ្ឌ
(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ (តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត) បានអញ្ជើញជាអធិបតីក្នុងពិធីលែងមេត្រីពូជ និងកូនត្រីចំនួន ២០០,០០០ក្បាល ចូលទៅក្នុងស្ទឹងសិរីសោភ័ណ្ឌ ក្រោមប្រធានបទ «ធនធានជលផលដើម្បីអនាគតខ្មែរ» ដែលរៀបចំឡើងនៅវត្តចមសុទ្ធាវាស (វត្តស្វាយចាស់) ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ដោយមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) និងក្រុមហ៊ុន អេមអ៊ិច មេឌា ឯ.ក។
សូមទស្សនាព័ត៌មានពិស្ដារ៖


