សម្ដេចតេជោ មានបំណងផ្ដួចផ្ដើមបង្កើតនូវក្រុមមិត្ដភាពសភា កម្ពុជា-ប្រេស៊ីល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2025 ក+ ក-

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចដោយប្រទេសទាំងពីរគួរតែបង្កើតនូវក្រុមមិត្ដភាពសភានៃប្រទេសទាំងពីរ កម្ពុជា-ប្រេស៊ីល ទាំងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភាដើម្បីឲ្យស្ថាប័នទាំងនេះមានទំនាក់ទំ នងស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញទទួលសារ តាំង លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណ រដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/f-VoVoBvr1I