ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី នាំយកអំណោយភ្ជុំបិណ្ឌចែកជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍ ១១៥ និង ១១៦
(ខេត្តមណ្ឌលគិរី)៖ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
សូមទស្សនាព័ត៌មានពិស្ដារ៖


