ស្ត្រីកម្ពុជាកំពុងរងគ្រោះឈឺចាប់ដោយសារសង្គ្រាមនិងដង្ហោយរកសន្តិភាព
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជាកំពុងរងគ្រោះ និងឈឺចាប់ដោយសារសង្គ្រាមឈ្លានពាន ហើយសូមអំពាវនាវទៅកាន់អន្តរជាតិ អន្តរាគមន៍ជួយដល់កម្ពុជាមានសុខសន្តិភាព ។ ក្នុងពិធីអបអររំលឹកខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សន្តិភាពមិនមែនត្រឹមតែគ្មានសង្គ្រាម គ្មានស្នូរគ្រាប់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាព គឺជាសុវត្ថិភាពនៅក្នុងជីវិតប្រចាំថ្ងៃ ជាការរស់នៅដោយគ្មានភាពភ័យខ្លាច ជាសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ ការគោរព និងឱកាសស្មើភាពសម្រាប់ស្ត្រី កុមារី និងគ្រួសារទាំងអស់ ។
សូមទស្សនាព័ត៌មានពិស្ដារ៖


