កម្ពុជាផ្តើមអនុវត្តអត្រាពន្ធគយ០%លើមុខទំនិញដែលផលិតនៅអាមេរិក

កម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ សូន្យភាគរយ (០%) ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកម្ពុជា ពីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៨ ខែសីហា។ បើតាមអនុក្រឹត្យដដែល ការអនុវត្តអត្រាពន្ធគយ ០% នេះ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ ហើយនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bJ5KtQiapTw


