អភិបាលខេត្តពោធិ៍សាត់ ចុះបញ្ជាបើកទឹកសង្គ្រោះស្រែស្រូវកសិករកំពុងខ្វះទឹកនៅស្រុកបាកាន
(ខេត្តពោធិ៍សាត់) ៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយបង្ហូរទឹកតូច-ធំ ស្ថិតក្នុងឃុំមេទឹក និងឃុំបឹងខ្នារ ស្រុកបាកាន ព្រមទាំងប្រឡាយធំដំណាក់អំពិល ដើម្បីចាត់ចែង និងអន្តរាគមន៍បែងចែកប្រភពទឹក សង្គ្រោះស្រូវស្រែរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹកឱ្យបានទាន់ពេលវេលា។
សូមទស្សនាព័ត៌មានពិស្ដារ៖


