កិច្ចប្រជុំក្រុមការងារជំនាញស្តីពីសន្តិសុខសាយប័រលើកទី១៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2025 ក+ ក-

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្តីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលី សម្រាប់ជុំទី៣ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ បានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្តីពី សន្តិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរសេនជូរី រីសត& ក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។

សូមទស្សនាព័ត៌មានពិស្ដារ៖