អំណោយជាគ្រឿងឧបភោគបរិភោគប្រមាណ៣៣មុខបានប្រគល់ជូនវីរកងទ័ព ជួរមុខខេត្តព្រះវិហារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2025 ក+ ក-

អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។ ពិធីប្រគល់ និងទទួលអំណោយដែលជាទឹករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥នេះ  ក្រោមវត្តមាន ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានី ជូនលោកឧត្តមសេនីយ៍ឯកសួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O-YxzsZo12k