តោះចូលរួម! កម្មវិធីដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
មូលនិធិម៉ានី និងសប្បុរសជននានា បានបង្កើតព្រឹត្តិការណ៍រួមគ្នា ដើរឡើងភ្នំបូកគោ ដើម្បីរាយអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ក៏ជាការចូលរួមចំណែក ដើម្បីសង្គ្រោះអាយុជីវិតកុមារ ដែលទៅរកសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីស្មារតី និងសាមគ្គីភាព “ខ្មែរស្រឡាញ់ខ្មែរ” និងការជួយសង្គ្រោះអាយុវជីវិតរបស់កុមារ ដែលជាទំពាំងស្នងឫស្សី។
សូមទស្សនាព័ត៌មានពិស្ដារ៖


