រដ្ឋមន្ត្រីបរិស្ថាន ដឹកនាំប្រតិភូក្រសួងបរិស្ថានកម្ពុជាចូលរួមកិច្ចប្រជុំកំពូលបរិស្ថានថ្នាក់តំបន់នៅប្រទេសកាហ្សាក់ស្ថាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2026 ក+ ក-

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ ឆ្នាំ២០២៦ Regional Ecological Summit (RES 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។ ជូនដំណើឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ មានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន នៅឯព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ ការចូលរួមរបស់កម្ពុជាក្នុងវេទិកាពិភពលោកស្តីពីបរិស្ថាន ក៏ដូចជាក្នុងវេទិកាបរិស្ថានអន្តរជាតិក្នុងតំបន់ បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុ ក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកល។

សូមទស្សនាព័ត៌មានពិស្ដារ៖