អភិបាលរងរាជធានីភ្នំពេញ ស្នើឱ្យចាត់វិធានការលើបញ្ហាមានអ្នកដើរទាភាស៊ី អាណាធិបតេយ្យ

ឆ្លើយតបតំណាងអាជីវករផ្សារគីឡូម៉ែត្រលេខ៩ ដែលស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធានផ្សារគីឡូម៉ែត្រលេខ៩ ហើយដើរប្រមូលយកលុយ ឬភាស៊ី ពីអាជីវករយ៉ាងអាណាធិបតេយ្យ បង្កការលំបាក និងការថ្នក់ចិត្តដល់អាជីវករ ត្រូវបានឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ស្នើឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌប្ញស្សីកែវចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ ឬឃាត់ខ្លួនប្រសិនបើរកឃើញថា បានប្រព្រឹត្តទង្វើនេះពិតប្រាកដមែន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DAmpOAyGz-A


