សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកកញ្ចប់ឃីតជូនស្រ្តីមានផ្ទៃពោះនៅតាមមណ្ឌលសុវត្ថិភាព
ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប សហការជាមួយ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព និងប្រតិភូអមដំណើរ លោកស្រី Caroline Mwanaki ប្រធានប្រតិភូតំណាងអង្គការ UNFPA ប្រចាំកម្ពុជា, មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងយកកញ្ចប់ឃីត ចំនួន២០០ឃីត ជូនស្រ្តីមានផ្ទៃពោះ ស្រ្តីក្រោយសម្រាល ពី ០-៦ខែ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ២ទីតាំងរួមមាន៖ ទីតាំងសុវត្ថិភាពវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប និងទីតាំងសុវត្ថិភាពវត្តពោធិ៍ក្រឡាញ់ ក្នុងស្រុកក្រឡាញ់។
សូមទស្សនាព័ត៌មានពិស្ដារ៖


