ទឹកចិត្តដ៏ថ្លៃថ្លា! គ្រួសារអតីតយុទ្ធជនពលីនៅកំពង់ធំ ទទួលបានផ្ទះថ្មីដ៏ស្រស់ស្អាត អំណោយសម្តេចតេជោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2026 ក+ ក-

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធាន សមាគមអតីតយុទ្ធជន និងវត្តជនកម្ពុជា ខេត្ត និងលោក ឃន ចាន់ថៃ អភិបាលស្រុក និងជាប្រធានអ ន ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបន្តដឹកនាំសហការី ទៅប្រគល់ផ្ទះមួយខ្នងថ្មីទៀត ដែលជាខ្នងផ្ទះទី៤៣ ក្នុងស្រុកបារាយណ៍ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សូមទស្សនាព័ត៌មានពិស្ដារ៖