កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីមានផ្ទៃពោះនិងកុមារតូចៗ
នាថ្ងៃអង្គា ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦លោកជំទាវ ជ័យ ណារី អ៊ំ រាត្រី អនុប្រធានប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពអបអរសាទរ ទិវាជាតិសុខភាព មាតាទារកនិងកុមារ ២១កុម្ភៈឆ្នាំ ២០២៦ ក្រោមប្រធានបទរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាពប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាលរួមទាំងក្នុងបរិបទមានគ្រោះអាសន្នឬគ្រោះអន្តរាយ ដើម្បីធានាថា ទាំងម្តាយ និងទារកមានសុខភាពល្អ ពិធីនេះមានការផ្តល់ជូននូវកញ្ចប់ជា អំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីមានផ្ទៃពោះនិងកុមារតូចៗចំនួន១០៩នាក់ ក្នុងជំរំជនភៀសសឹក នៅវត្តកណ្ដោលឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖


