ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ពពលីក្នុងបុព្វហេតុការពារជាតិ



ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ អមដំណើរដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក លៀម សំពៅមាស មន្ត្រីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជន្មាយុ ៤៣ឆ្នាំ និងសពលោកអនុសេនីយ៍ឯក ពោ វៃ យោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងជន្មាយុ ៤៦ឆ្នាំ ដែលបានទទួលមរណភាពក្នុងបុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជា ពីការឈ្លានពានដោយកងទ័ពថៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OCM7Jtxetac


