លោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ទទួលបានអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2026 ក+ ក-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បានចាត់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់លោកយាយ ខៀវ អែង អាយុ ៨៨ឆ្នាំ ជាចាស់ជរាគ្មានទីពឹង រស់នៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងលោកតា ប៉ែន ប៉ុន អាយុ១០២ឆ្នាំ រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមទស្សនាព័ត៌មានពិស្ដារ៖