សម្តេចធិបតី ណែនាំឱ្យថែរក្សាអ្នកមានជំនាញចាក់ស្លឹករឹត ដែលជំនាញមួយជាកេរ្តិ៍មរតកដូនតា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2026 ក+ ក-

(រាជធានីភ្នំពេញ)៖ ថ្លែងក្នុងពិធីពិព័រណ៌ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឱ្យយកចិត្តទុកដាក់ លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត ដែលជំនាញមួយជាកេរ្តិ៍មរតកដូនតាយើងពីដើម ហើយមិនសូវមានអ្នកចាក់ទេ។ សម្តេចធិបតី បានលើក ឡើងថា «សូមឲ្យក្រសួងវប្បធម៌ធ្វើការប្រមូលអ្នកចាក់ស្លឹករឹតដូចជាមានសមាគមន៍ ហើយកម្មវិធី ១លាន ៥សែនយើងមានទម្លាក់ថវិកាយកទៅបណ្តុះបណ្តាល មានទាំងឲ្យលុយសិស្សទៀត។

សូមទស្សនាព័ត៌មានពិស្ដារ៖