បារីក្លែងក្លាយនិងសម្ភារៈប្រមាណ៤០០តោនត្រូវបានដុតបំផ្លាញចោល
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំពិធីដុតបំផ្លាញចោលនូវបារីក្លែងក្លាយ សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ផលិតផលបារីក្លែងក្លាយសរុបប្រមាណ ៤០០តោន តាមដីកាសម្រេចរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងតុលាការ កងកម្លាំងសមត្ថកិច្ច និងតំណាងស្ថាប័នអនុវត្តច្បាប់អន្តរជាតិ (HSI អាមេរិក និងគយបារាំង)។
សូមទស្សនាព័ត៌មានពិស្ដារ៖



