សប្បុរសជនជាតិនិងអន្តរជាតិបន្តចូលរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA
នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក “UDO BöTTCHER” និងលោកស្រី “SOPHEA BöTTCHER” មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកគត់ ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងរួមចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ។
សូមទស្សនាព័ត៌មានពិស្ដារ៖


