សេចក្តីជូនដំណឹងស្តីពីការធ្វើធុរកិច្ចមិនសុចរិតពាក់ព័ន្ធផលិតផលទំនិញស្ករស
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូម ជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា៖ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានរកឃើញថាមាន ផលិតផលទំនិញស្ករសច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ (ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ) និងត្រូវបានយកមក វេចខ្ចប់ឡើងវិញប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម ក្នុងចេតនានៃការបន្លំប្រភព ហើយសង្ស័យអាចមាន ការចែកចាយលក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖


