ករណីផ្ទុះមីនមិនអាចកើតមានទេប្រសិនបើកងទ័ពថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ថៃកំពុងយករឿងផ្ទុះមីនមកធ្វើជាប្រធានបទ ដើម្បីចោទទម្លាក់កំហុសមកលើកម្ពុជា ហើយតាំងខ្លួនជាជនរងគ្រោះដើម្បីបំភាន់សហគមន៍អន្តរជាតិ ទាំងដែល តាមការពិតគឺកងទ័ពថៃខ្លួនឯងទេ ដែលចល័តកម្លាំងដោយបំពានកិច្ចព្រមព្រៀងឈប់បាញ់ហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម។ ការបញ្ជាក់របស់ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសន្និសីទសង្ខេបស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៤ ខែសីហា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WdKoeY7bHt8


