កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពនិងការយល់ដឹងពីមីន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2025 ក+ ក-

ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៥ មន្រ្តីប្រតិបត្តិសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំឡូត បានដឹកនាំអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយស្ដីពីការងារស្ដារទំនាក់ទំនងគ្រួសារ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព អប់រំអំពីមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋចំនួន ១០៥នាក់ ស្ថិតនៅឃុំកំពង់ល្ពៅ និងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NXiIRt_uzuM