សម្តេចប្រធានរដ្ឋសភា ទទួលអំណោយសប្បុរសធម៌ពីក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ទឹកប្រាក់ចំនួន ៤លានរៀល និងសម្ភារៈមួយចំនួនទៀតមាន អង្ករ៥០០គីឡូក្រាម ពងទា១ពាន់គ្រាប់ ឆៃប៉ូវ ១០០គីឡូក្រាម ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកបរិសុទ្ធ៥០កេស មី៥០កេស ពីក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង ប្រធានក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖


