ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទ

នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយមន្ត្រីជំនាញជលផល ធ្វើការបង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ នៅ០២គោលដៅ ស្ថិតនៅតំបន់បឹងរាល ប្រទះជាល និងតំបន់កក់វាល នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ប្រវែងប្រមាណជាង ២៥០ ម៉ែត្រ ឡុក ចំនួន០៣ឡុក ព្រមទាំងបំផ្លាញចោលបង្គោលរបាំងប្រមាណជាង២៥០ ដើម នឹងបានចាក់លែងកូនត្រីចម្រុះដែលកំពុងកូនមួយចំនួនផងដែរ។
សូមទស្សនាព័ត៌មានពិស្ដារ៖


