រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរនិងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបនៅស្រុកកំពង់សៀម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុបឆ្នាំសិក្សា២០២៥-២០២៦ ជាង ៦០០នាក់ និងអាណាព្យាបាល នៅមជ្ឈមណ្ឌលសន្តិភាព ដោយបានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សទាំងអស់ឱ្យចូលសិក្សានៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ។
សូមទស្សនាព័ត៌មានពិស្ដារ៖


