ព្រះសង្ឃសៅលីងមួយអង្គដែលមានរូបរាងសង្ហារនិងល្បីល្បាញហើយក៏ធ្លាប់មកសម្តែងក្បាច់គុណនៅប្រទេសកម្ពុជា ពេលនេះបានសុគតបាត់ហើយ។លោកមានឈ្មោះពិតថា Shi Yanheng និងមានឈ្មោះក្រៅថា Qiu Feng ជាព្រះសង្ឃសៅលីងមួយអង្គដែលល្បីល្បាញដោយសាររូបរាងនិងមុខមាត់ដ៏ស្អាតសង្ហារ បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៤ ដោយរថយន្តរបស់លោកបានទៅបុកនឹងរថយន្តធំមួយក្នុងពេលលោកកំពុងធ្វើដំណើរទីសម្តែងក្បាច់គុណនៅកម្មវិធីសប្បុរសធម៌មួយនៅខេត្ត ZheJiang ។ បន្ទាប់ពីហេតុការណ៍នោះក្រុមគ្រូពេទ្យក៏បានប្រឹងប្រែងជួយសង្រ្គោះលោកដែរ ប៉ុន្តែជាអកុសលបានសុគតបាត់ទៅហើយនៅថ្ងៃទី៨ខែសីហាឆ្នាំ២០២៤ដោយជន្មាយុត្រឹមតែ២១វស្សាប៉ុណ្ណោះ។ សូមរំលឹកថាព្រះសង្ឃសៅលីង Qiu Feng ក៏ធ្លាប់បានចូលរួមសម្តែងក្បាច់គុណក្នុងកម្មវិធី Shaolin x Bokator ដែលធ្វើឡើងនៅមុខទីធ្លាប្រាសាទបាយ័នកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EnSkyDxkgsY