ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើ វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានអង្គប្រជុំព្រឹទ្ធសភា ឱ្យយោបល់ឯកភាពទាំង ស្រុង ដោយសំឡេង៥៤ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V5YCGB8IR8Q


