កិច្ចសន្ទនារវាងទីក្រុងតូក្យូនិងបណ្ដាទីក្រុងនៃប្រទេសអាស៊ានដើម្បីចីរភាព(TOKYO-SEADS)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2026 ក+ ក-

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន ដើម្បីចីរភាព(TOKYO-SEADS) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្ដាញទីក្រុងសកលសម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍រវាងទីក្រុងនីមួយៗរួមមាន (ទីក្រុងតូក្យូ និងទីក្រុងក្នុងតំបន់អាស៊ាន) ព្រមទាំងអនុម័តលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួម Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយផ្តោតលើប្រធានបទសំខាន់គឺ “វិធានការទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង ដើម្បីបង្កើតទីក្រុងប្រកបដោយភាពធន់ និងចីរភាព”។

សូមទស្សនាព័ត៌មានពិស្ដារ៖