សេចក្តីប្រកាសព័ត៌មានស្តីពីភាពមិនប្រក្រតីក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរនៅវត្តមេសរប្រចាន់ ខេត្តព្រៃវែង
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញ សង្គមអំពីការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ នៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំ រៀបចំដោយ លោក មាស ម៉ី ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេស លើកទឹកចិត្តឱ្យកុមារ និងអនីតិជនចូលរួមក្នុងសកម្មភាពវាយតប់គ្នា ដែលពុំស្របតាមគោលការណ៍អភិវឌ្ឍកីឡាប្រកបដោយ សុវត្ថិភាព និងការការពារកុមារ។
សូមទស្សនាព័ត៌មានពិស្ដារ៖


