កាកបាទក្រហមកម្ពុជាខេត្តកំពត យកអំណោយជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកបន្ទាយមាស
(កំពត)៖ នាថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត, លោក យិន ប៊ុនអាន អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន ១៧១គ្រួសារ ស្ថិតនៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
សូមទស្សនាព័ត៌មានពិស្ដារ៖


