ការរៀបចំដីនិងផ្ទះជូនបងប្អូនភៀសសឹក មិនមែនជាការដោះដូរដីដែលថៃរំលោភយកនោះទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2026 ក+ ក-

ថ្លែងទៅកាន់ពលរដ្ឋភៀសសឹក ក្នុងពេលចាប់ឆ្នោតរើសក្បាលដី និងផ្ទះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ជូនបងប្អូនភៀសសឹកថា ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។

សូមទស្សនាព័ត៌មានពិស្ដារ៖