កាកបាទក្រហមខេត្តសៀមរាប ចុះជួយពលរដ្ឋ៤៩គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2026 ក+ ក-

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤៩គ្រួសារ នៅស្រុកស្រីស្នំ ចំនួន២៧គ្រួសារ និងស្រុកក្រឡាញ់ ចំនួន២២គ្រួសារ បណ្ដាលឱ្យរលំផ្ទះ ១គ្រួសារ, ប៉ះពាល់ធ្ងន់ ៤៦គ្រួសារ, ជនរងគ្រោះដោយរន្ទះបាញ់ស្លាប់ម្នាក់ និងលង់ទឹកម្នាក់។

សូមទស្សនាព័ត៌មានពិស្ដារ៖