កម្ពុជាតវ៉ាប្រឆាំងសកម្មភាពខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2026 ក+ ក-

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃបានធ្វើការបែងចែកដីធ្លីមួយជុំថ្មីទៀត ដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិត នៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។ សកម្មភាពរដ្ឋបាលខុសច្បាប់នេះ គឺជាការប៉ុនប៉ងយ៉ាងជាក់ ច្បាស់ដើម្បីធ្វើឱ្យស្របច្បាប់នូវកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះ ខណៈពេលដែលគេបដិសេធសិទ្ធិ ក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅឋាន និងស្រែចម្ការរបស់គេនៅក្នុងតំបន់នោះ។

សូមទស្សនាព័ត៌មានពិស្ដារ៖