អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនអតីតយុទ្ធជន១៧គ្រួសារ
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះចំនួន ១៧គ្រួសារ ជូនដល់គ្រួសារអតីតយុទ្ធជន នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ផ្ទះទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖


