ប្រធានាធិបតីហុងគ្រី អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2025 ក+ ក-

ឯកឧត្ដម Tamás Sulyok ប្រធានាធិបតីហុងគ្រី  បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទំាងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/668G9qJEBF4