រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច សំណូមពរដល់ពលករខ្មែរត្រលប់មកពីថៃត្រូវខិតខំធ្វើការនៅក្នុងប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2025 ក+ ក-

ថ្លែងក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល សំណូមពរដល់ពលករខ្មែរទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅកម្ពុជានិយាយជារួម ក៏ដូចជានៅខេត្តកណ្តាលនិយាយដោយឡែក មិនខ្វះទេឱកាសធ្វើការងារពិសេសតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yu-wBBJ-pak