នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលានេះ លទ្ធផលបោះឆ្នោតបឋមនៅអ៊ីស្រាអែល ដែលបានធ្វើបច្ចុប្បន្នភាពដោយទូរទស្សន៍សាធារណៈអ៊ីស្រាអែល និងបណ្តាញទូរទស្សន៍ឆានែលទី១៣ បានបង្ហាញថា ក្រុមរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងក្រុមប្រឆាំងដែលដឹកនាំដោយអតីតអគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោកហ្កាឌីអ៊ីសេនកូត ទទួលបានអាសនៈចំនួន៥១ស្មើគ្នា និងគណបក្សក្រៅរដ្ឋាភិបាលមួយទៀតគឺគណបក្សអារ៉ាប់ទទួលបាន១៨អាសនៈ ។
All posts by មេគង្គ ប៉ុស្តិ៍
អ៊ីរ៉ង់ទាមទារឱ្យអាមេរិកបំពេញតាមលក្ខខណ្ឌរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាម
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei កាលពីថ្ងៃអង្គារ បានទាមទារឱ្យគូជម្លោះសហរដ្ឋអាមេរិក បំពេញតាមលក្ខខណ្ឌរបស់ប្រទេសខ្លួន ដែលបានប្រកាសក្នុងពេលថ្មីៗនេះ ដើម្បីបញ្ចប់សង្គ្រាម ។ ការទាមទាររបស់លោក Khamenei ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបញ្ជូនផែនការថ្មីមួយទៅកាន់គូជម្លោះសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា តាមរយៈអ្នកសម្របសម្រួល នៅក្រៅកិច្ចប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ។
ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អតីតយុទ្ធជន១៣គ្រួសារ ទទួលបានផ្ទះទេវតា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នៅមណ្ឌលតេជោសន្តិភាព ២២២២
(បន្ទាយមានជ័យ)៖ នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ ផ្ទះចំនួន ១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក)។
សូមទស្សនាព័ត៌មានពិស្ដារ៖
គ្រឿងបរិក្ខារព្រះសង្ឃតាមព្រះវិន័យ បានដាក់តាំងបង្ហាញនៅសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ
(សៀមរាប)៖ ក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ និងតម្កល់ឯកសារ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំការតាំងបង្ហាញនូវគ្រឿងបរិក្ខាររបស់ព្រះសង្ឃដែលប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ តាមពុទ្ធប្បញ្ញត្តិក្នុងព្រះវិន័យបិដក អំពី «អដ្ឋបរិក្ខារ» និងបរិក្ខាររាយរង ជូនដល់សាធារណជន និងសិស្សនិស្សិតបានចូលរួមទស្សនា និងសិក្សាស្វែងយល់។
សូមទស្សនាព័ត៌មានពិស្ដារ៖
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណទ្តិទី៤នៅខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់» អាណត្តិទី៤ នៅខណ្ឌឫស្សីកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៊ី ប្រេម សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ (តំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី) និង ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ (តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ)។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រតិភូខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ គណៈប្រតិភូខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការអមដំណើរពីសំណាក់ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោកជំទាវ នួម សុភ័ណ និងឯកឧត្តម ខេង ស៊ុម សមាជិករដ្ឋសភា ព្រមទាំងលោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងសាកសួរស្ថានភាពជំងឺរបស់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកត្រាំថាកាណាដាត្រៀមសម្បទានគ្រប់យ៉ាងដល់សហរដ្ឋអាម៉េរិកដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្ម
នៅក្នុងយុទ្ធនាការឃោសនានយោបាយនៅឯទីក្រុង Port Huron រដ្ឋ Michiganកាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិកលោក Donald Trump អះអាងថា ប្រទេសកាណាដា ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់នូវសម្បទានគ្រប់បែបយ៉ាងដល់សហរដ្ឋអាម៉េរិក ដើម្បីឈានទៅរកការបញ្ចប់ជម្លោះពាណិជ្ជកម្ម ។
សូមទស្សនាព័ត៌មានពិស្ដារ៖
កងទ័ពយ៉េមែនបើកការវាយប្រហារតាមអាកាស និងជើងគោក ខណៈក្រុមហ៊ូធីអះអាងពីការឆ្លើយតបដោយបាញ់ទម្លាក់ដ្រូនអារ៉ាប៊ីសាអូឌីត
យ៉េមែន៖ ស្ថានភាពសង្គ្រាមស៊ីវិលនៅប្រទេសយ៉េមែន បានបន្តឡើងកម្ដៅយ៉ាងខ្លាំង ដោយមានការផ្ទុះអាវុធ និងការប៉ះទង្គិចគ្នានៅក្នុងទីក្រុងតាអ៊ីហ្ស (Taiz) រវាងក្រុមឧទ្ទាមហ៊ូធី និងកងកម្លាំងកងទ័ពរបស់រដ្ឋាភិបាលយ៉េមែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
រដ្ឋបាលខេត្តបន្ទាយមានជ័យសហការជាមួយក្រុមហ៊ុន GANZBERG លែងមេពូជត្រីនិងកូនត្រី ចូលស្ទឹងសិរីសោភ័ណ្ឌ
(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ (តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត) បានអញ្ជើញជាអធិបតីក្នុងពិធីលែងមេត្រីពូជ និងកូនត្រីចំនួន ២០០,០០០ក្បាល ចូលទៅក្នុងស្ទឹងសិរីសោភ័ណ្ឌ ក្រោមប្រធានបទ «ធនធានជលផលដើម្បីអនាគតខ្មែរ» ដែលរៀបចំឡើងនៅវត្តចមសុទ្ធាវាស (វត្តស្វាយចាស់) ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ដោយមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) និងក្រុមហ៊ុន អេមអ៊ិច មេឌា ឯ.ក។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការនាំចេញអង្ករនិងកសិផលកម្ពុជា កើនឡើងខ្លាំងហើយរំពឹងខ្ពស់លើព្រឹត្តិការណ៍ «CAFE 26»
(ភ្នំពេញ)៖ ក្រុមអ្នកធុរកិច្ចនៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា វិស័យកសិស្បៀងអាហារកម្ពុជាបាននិងកំពុងឈានចូលដល់ដំណាក់កាលបរិវត្តកម្មដ៏សំខាន់មួយ ខណៈការនាំចេញកសិផលសក្តានុពលសំខាន់ៗ ដូចជា ស្រូវ អង្ករ ស្វាយចន្ទី ស្វាយ ដំឡូងមី និងកៅស៊ូ បានបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទៅកាន់ទីផ្សារតំបន់ និងសកលលោក។
សូមទស្សនាព័ត៌មានពិស្ដារ៖
ព្រឹទ្ធសភាកម្ពុជា ប្រគល់អំណោយថ្នាំពេទ្យរបស់មូលនិធិ Global Life Sharing កូរ៉េ ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់អំណោយមនុស្សធម៌ជាថ្នាំពេទ្យរបស់ «មូលនិធិចែករំលែកសង្គ្រោះជីវិតសកល» នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing – GLS) ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា និងតំណាងភាគីពាក់ព័ន្ធជាច្រើនរូប។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺនប័ណ្ណ ជូនពលរដ្ឋអតីតតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋជាង ១ម៉ឺនក្បាលដី ស្ថិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តទួលសុភាឃួន។
សូមទស្សនាព័ត៌មានពិស្ដារ៖
កាកបាទក្រហមខេត្តរតនគិរីសហការជាមួយកាកបាទក្រហមខេត្តហ្សាឡាយ ចែកអំណោយជូនពលរដ្ឋចាស់ជរាក្រីក្រនៅស្រុកអូរជុំ
(រតនគិរី)៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ឃឹម សុខឃាង អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី (តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា) បានដឹកនាំគណៈប្រតិភូសមាគមកាកបាទក្រហមខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតក្នុងឃុំអូរជុំ ស្រុកអូរជុំ។
សូមទស្សនាព័ត៌មានពិស្ដារ៖


