នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦, លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី៤ ដែលជារឿង មិនធ្លាប់មានពីមុនមកទេក្នុងប្រវត្តិសាស្រ្តប្រេស៊ីល ។ នេះបើយោងតាមការបញ្ជាក់ពីគណៈកម្មការបោះឆ្នោតរបស់ប្រេស៊ីល ហើយនេះគឺជាលទ្ធផលបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលផ្ទុយនឹងការស្ទង់មតិ និងអារម្មណ៍ប្រឆាំងអ្នកកាន់អំណាចជាសកល ។
All posts by មេគង្គ ប៉ុស្តិ៍
ក្រុមHouthi វាយប្រហារស្ថានីយ៍បូមប្រេងនិងព្រលានយន្តហោះអារ៉ាប៊ីសាអូឌីត
ក្រុមឧទ្ទាម Houthi នៅប្រទេសយេមែន បាននិយាយនៅថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២៦ថា ពួកគេបានកំណត់គោលដៅលើព្រលានយន្តហោះ King Khalid នៅក្នុងទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត និងបានវាយប្រហារស្ថានីយបូមប្រេងដែលស្ថិតនៅតាមបណ្តោយបំពង់បង្ហូរប្រេងឆៅតភ្ជាប់ពីភាគខាងកើតទៅភាគខាងលិច ។
វៀតណាមបន្តយកចិត្តទុកដាក់អភិវឌ្ឍទូលំទូលាយជីវភាពប្រជាជនខ្មែរនៅភាគខាងត្បូងវៀតណាម
(វៀតណាម)៖ ជនជាតិខ្មែរគឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចធំជាងគេនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាជនប្រមាណជាង ១លាន៣សែននាក់ ដែលភាគច្រើនរស់នៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម។ សហគមន៍នេះមានប្រវត្តិយូរអង្វែងនៃការតាំងទីលំនៅ ដែលបង្កើតជាកន្លែងវប្បធម៌ដ៏ពិសេស និងប្លែកពីគេ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌វៀតណាម។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក Mbuziseller Nelson Saisi មកខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ទៅកាន់ពិភពលោក
លោក Mbuziseller Nelson Saisi បានធ្វើដំណើរមកដល់ទឹកដីនៃខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ទៅកាន់ពិភពលោក ជាពិសេសតំបន់ទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ (ចាប់ថ្ងៃទី២២ ដល់២៤ ខែតុលា ) ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍ខាងក្រោម៖
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ក្នុងខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ឆ្លើយតបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារថ្នាក់កណ្តាល ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងផលប៉ះពាល់ដោយទឹកជំនន់ សរុបចំនួន ៨៨៣គ្រួសារ ក្នុងក្រុង-ស្រុកចំនួន ៦ នៃខេត្តស្ទឹងត្រែង។
សូមទស្សនាព័ត៌មានពិស្ដារ៖
វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
មន្រ្តីជំនាញក្រសួងបរិស្ថាន ចុះធ្វើកំណាយផូស៊ីលឈើលើកទី២នៅខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានចុះពិនិត្យ សិក្សាស្រាវជ្រាវ និងធ្វើកំណាយផូស៊ីលឈើលើកទី២ នៅតំបន់ភ្នំភូង៉យ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្ស និងគ្រប់គ្រងធនធានបេតិកភណ្ឌធម្មជាតិឱ្យមានចីរភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សិក្ខាសាលាស្ដីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន”
(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សាលាខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលខេត្តស្តីទី និងលោកបណ្ឌិត ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធជាច្រើនរូប។
សូមទស្សនាព័ត៌មានពិស្ដារ៖
និស្សិត និងសកម្មជនឥណ្ឌូនេស៊ីតវ៉ាប្រឆាំងរដ្ឋាភិបាលជុំវិញវិបត្តិភ្លើងឆេះព្រៃ
ក្រុមនិស្សិត និងសកម្មជនរាប់រយនាក់ បាននាំគ្នាចេញតវ៉ានៅកណ្តាលទីក្រុង Jakartaកាលពីថ្ងៃអង្គារ ដោយទាមទារឱ្យប្រធានាធិបតី Prabowo Subiantoនិងអនុប្រធានាធិបតី Gibran Rakabuming Raka ចុះចេញពីតំណែង ក្នុងឱកាសគម្រប់ខួប ២ ឆ្នាំនៃការកាន់អំណាចរបស់រដ្ឋាភិបាល ដោយក្រុមអ្នកតវ៉ា ចោទប្រកាន់ពីបរាជ័យក្នុងការដឹកនាំប្រទេស ។
រុស្ស៊ីចង់យកអេមីរ៉ាត់អារ៉ាប់រួមធ្វើជាម្ចាស់ផ្ទះការចរចាបញ្ចប់សង្គ្រាម រវាងរុស្ស៊ីអាមេរិកនិងអ៊ុយក្រែន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ កាលពីថ្ងៃព្រហស្បតិ៍ បង្ហើបពីបំណងជ្រើសយករដ្ឋធានីអាប៊ូដាប៊ី របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាបញ្ចប់សង្គ្រាមជុំថ្មីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន។ ចេតនារបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីលោកប្រធានា ធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមបើកកិច្ចចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់ទីក្រុងវ៉ាស៊ីនតោនឡើងវិញ នៅដើមខែក្រោយ ។
បារាំងកំពុងត្រៀមទប់ស្កាត់បាតុកម្មថ្មីដែលអាចកើតមាន
អាជ្ញាធរបារាំង កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា បានដាក់ចេញនូវវិធានការហាមឃាត់ ឬការរឹតត្បិតលើការតវ៉ាថ្មីៗ ដែលទំនងជាកើតមានឡើងបន្តទៀតនៅសប្ដាហ៍នេះ ។ វិធានការនេះ ត្រូវបានដាក់ចេញ បន្ទាប់ពីមានបាតុកម្មកាលពីចុងសប្តាហ៍មុន ដែលបានប្រែក្លាយទៅជាអំពើហិង្សាតាមដងផ្លូវដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនៅបារាំង ។ បន្ទាប់ពីដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសំខាន់ៗ និងមន្ត្រីស៊ើបការណ៍សម្ងាត់, ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងថា ការដាក់បំរាមគោចរ និងវិធានការសន្តិសុខផ្សេងទៀតនឹងត្រូវអនុវត្ត រួមទាំងការហាម ឃាត់ «ក្រុមដែលគ្មានភាពស្របច្បាប់» មិនឱ្យរៀបចំការតវ៉ាដែរ ។
ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណទ្តិទី៤នៅខណ្ឌទួលគោក
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់» អាណត្តិទី៤ នៅខណ្ឌទួលគោក នាបរិវេណវិទ្យាល័យ ជា ស៊ីម សាមគ្គី សង្កាត់បឹងសាឡាង ក្រោមអធិបតីភាព ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ (តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី) និង ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ (តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ) ។
សូមទស្សនាព័ត៌មានពិស្ដារ៖


