(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅសណ្ឋាគារសុខាភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា ព្រមទាំងថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យោធិនពិការ របួស និងគ្រួសារកងទ័ព នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ស្ពឺ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី គា សុភូ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលរំលឹកស្តីពី”ការថែទាំសុខភាពស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើ ហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦” ដោយមានការអញ្ជើញចូលរួមពីលោកស្រីប្រធានមន្ទីរកិច្ចការការនារីខេត្ត លោក លោកស្រី អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង/ស្រុកទាំង៩ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
កូរ៉េខាងជើង ត្រៀមដាក់ពង្រាយឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងត្បូង នៅតាមបណ្តោយបន្ទាត់ព្រំដែន នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងត្រៀមវិធានការទប់ស្កាត់ថ្មីៗ សម្រាប់ភាពអាសន្នណាមួយ ។
លោក អេម៉ានុយអែល ម៉ាក្រុង បានចោទប្រកាន់ លោក ដូណាល់ ត្រាំ និងមេដឹកនាំបរទេសផ្សេងទៀតថា បាន «អត្ថាធិប្បាយបែបល្ងង់ខ្លៅ» ពាក់ព័ន្ធនឹងភាពចលាចលតាមដងផ្លូវនៅប្រទេសបារាំង ដើម្បីតែផលចំណេញផ្នែកនយោបាយរបស់ខ្លួន។
ប្រជាជនក្រិករាប់ពាន់នាក់រួមមាន និស្សិត គ្រូបង្រៀន មន្ត្រីរាជការ និងនិវត្តន៍ជន បានប្រមូលគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេសក្រិក កាលពីថ្ងៃពុធ ដើម្បីទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកលើវិស័យអប់រំ សុខភាព និងការកើនឡើងតម្លៃនៃការរស់នៅ ។
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់សមាជិកអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់កម្ពុជា ចំនួន ៥២៥នាក់ មកពីបណ្តាសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ ក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់អន្តរជាតិលើកទី២៨ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍» នៅសាលារាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ក្រោមអធិបតីភាព លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន (តំណាង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន)។
សូមទស្សនាព័ត៌មានពិស្ដារ៖
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជដំឡូងបារាំងជូនដល់បងប្អូនកសិករមកពីក្រុងសែនមនោរម្យ ក្រោមវត្តមាន លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នៅទីស្តីការមន្ទីរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នេះ សាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន យេនឌ័រ ពិការភាព បរិយាបន្នសង្គម អាហារូបត្ថម្ភ និងបម្រែបម្រួលអាកាសធាតុនៅក្នុងបរិបទនៃកសិកម្មឆ្លាតវៃ» ក្រោមអធិបតីភាព លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត (តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ)។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ Antonio G Nafarrate សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃអង្គារ ទី២០ ខែតុលាថា ប្រទេសកូរ៉េខាងត្បូងបានសម្រេចដកបុគ្គលិកការទូតមួយចំនួនចេញពីអ៊ុយក្រែន ។ វិធានការនេះ កើតមានឡើង ចំពេលវិវាទរវាងប្រទេសទាំងពីរកំពុងបន្ត ជុំវិញការបញ្ជូនឈ្លើយសឹក (POWs) ជនជាតិកូរ៉េខាងជើងចំនួន២នាក់ មកកាន់ទីក្រុងសេអ៊ូល ។
រដ្ឋាភិបាលគាំទ្រ ដោយយោធាបានចេញផ្សាយរូបថតកម្ររបស់អតីតមេដឹកនាំ ដែលកំពុងជាប់ពន្ធនាគារ គឺលោកស្រី អ៊ុងសាន ស៊ូជី ។ តាមរយៈរូបភាពនេះ
រដ្ឋាភិបាលបានប្រកាសថា មន្ត្រីរបស់ខ្លួនបានបញ្ជូនសៀវភៅ និងសំបុត្រពីព្រះមហាក្សត្រឆាលស៍នៃប្រទេសអង់គ្លេសផ្ញើទៅជូនលោកស្រី ។
ប្រទេសបារាំងនឹងដាក់ពង្រាយកងកម្លាំងយោធាដែលជំនាញខាងប្រឆាំងអំពើភេរវកម្ម ដើម្បីជួយគាំទ្រដល់កងកម្លាំងប៉ូលិស ក្នុងអំឡុងពេលនៃការតវ៉ាថ្មីមួយ ដែលគ្រោងនឹងធ្វើឡើងនៅទូទាំងប្រទេស ។ វិធានការនេះធ្វើឡើងស្របពេល ដែលរដ្ឋាភិបាលកំពុងរៀបចំប្រតិបត្តិការ សន្តិសុខទ្រង់ទ្រាយធំមួយ បន្ទាប់ពីបានកើតមានហេតុការណ៍កុប្បកម្មដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍